រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយដ៏ល្អសម្រាប់ជីវិតរបស់យើង – Sne9 កម្សាន្ត | Pelklas

រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយដ៏ល្អសម្រាប់ជីវិតរបស់យើង

ឆាកជីវិត គឺជាផ្លូវមួយខ្សែ!

នៅក្នុងដំណើរផ្លូវ អាចនឹងត្រូវឆ្លងកាត់ឧបសគ្គ ក៏អាចប្រឈមមុខនឹងព្យុះភ្លៀងផងដែរ!

នៅលើដំណើរផ្លូវ នឹងជួបមនុស្សគ្រប់ប្រភេទ!

មានអ្នកខ្លះ អាចកៀកស្មាដើរដល់ដំណើរផ្លូវចុងក្រោយជាមួយអ្នក!

មានអ្នកខ្លះ កំដរអ្នកដើរបានពាក់កណ្តាលផ្លូវក៏ចាកចេញទៅ!

ផ្លូវនៃឆាកជីវិត វែងឆ្ងាយហើយឯកោ ទោះរយៈខ្លីក៏រីករាយដែរ!

ភាពវែងឆ្ងាយ គឺជាការសាកល្បងក្នុងដំណើរជីវិត ពេលខ្លះរយៈពេលខ្លី គឺជាភាពរីករាយម្យ៉ាង ពេលដែលអ្នកប្រើទឹកចិត្តអវិជ្ជមានទៅប្រឈមមុខនឹងរឿងរ៉ាវ នោះអ្នកនឹងមានអារម្មណ៍ថាធុញទ្រាន់។ តែពេលដែលអ្នកប្រើឥរិយាបទ និងទឹកចិត្តដ៏កក់ក្តៅទៅទទួលយកនោះ រឿងដែលយើងជួបប្រទះ គឺពោរពេញដោយភាពអស្ចារ្យ។

88864708692ab788b31f6e401dc4c2dc

រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយ!

នៅក្នុងឧបសគ្គ យើងរៀនចេះភាពរឹងមាំ!

នៅក្នុងស្ថានភាពលំបាក យើងមានភាពក្លាហានទៅពុះពារ!

នៅក្នុងដំណើរផ្លូវដ៏រាបស្មើ ញុំាងឱ្យយើងមានចិត្តដឹងគុណ!

នៅក្នុងដំណើរផ្លូវមានភក់ជ្រាំ ញុំាងឱ្យយើងមានការខិតខំប្រឹងប្រែងទៅមុខ!

មួយជីវិតរបស់មនុស្ស បានកំណត់ថា អាចនឹងឆ្លងកាត់នូវដំណើរផ្លូវជាច្រើន!

មានផ្លូវខ្លះ អ្នកបានបន្សល់ទុកនូវសំឡេងសើចរីករាយ!

មានផ្លូវខ្លះ អ្នកបានបញ្ចេញនូវញើសឈាមនៃការតស៊ូ!

មានផ្លូវខ្លះ អ្នកបានហូរទឹកភ្នែកដែលពោរពេញដោយភាពឈឺចាប់!

រាល់ដំណើរផ្លូវនីមួយៗ សុទ្ធតែជាមេរៀនមួយ សុទ្ធតែមានការទទួលបាន និងអារម្មណ៍មិនដូចគ្នា!

C6a07eaa6e33e117142ecadf4c4e3c54

ពេលវេលាបានកន្លងផុតយ៉ាងលឿន ពេលវេលានេះហើយ គឺជារបស់គ្មានមនោសញ្ចេតនាឡើយ

អ្វីដែលកើនឡើងរហូតនោះគឺ អាយុ!

អ្វីដែលចាស់ជាសន្សឹមៗគឺ រូបសម្រស់!

មួយឆាកជីវិតរបស់មនុស្សម្នាក់ៗ សុទ្ធតែដើរដោយខ្លួនឯង!

អ្នកចង់ធូរស្រាល គឺចាំបាច់ត្រូវទម្លាក់ចុះឱ្យបានច្រើន!

ប្រសិនបើអ្នកមិនព្រមបោះបង់ចោលទេ ហើយយកវាឡើងមកនោះ គឺអ្នកទម្លាក់ចុះលែងបានហើយ

ដូច្នេះ ដើរក្នុងដំណើរផ្លូវមួយនេះ អ្នកអាចនឹងកាន់តែនឿយហត់ កាន់តែលំបាក។

B68a6db99a8a9a9c9b07af52be6a5fe3

រាល់ដំណើរផ្លូវនីមួយ សុទ្ធតែជាមេរៀនមួយ!

ទទួលរងការវាយប្រហារ គឺរៀនចេះពីបទពិសោធន៍ និងមេរៀន!

ឆ្លងកាត់រឿងលំបាកគ្រប់បែបយ៉ាង គឺនឹងទទួលបាននូវសុភមង្គលតាមក្រោយ!

រាល់ជំហានជើងដែលអ្នកបានដើរ សុទ្ធតែបានកត់ត្រាទុក!

ឋានលើមិនអាចធ្វើឱ្យអ្នកខាតបង់ឡើយ ឆាកជីវិតមិនអាចមិនគម្បីនឹងអ្នកឡើយ!

នឹងញុំាងឱ្យការខិតខំរបស់អ្នក ទទួលបានការលទ្ធផលដូចគ្នា!

នឹងញុំាងឱ្យការលះបង់របស់អ្នក ប្តូរមកវិញនូវចម្លើយដ៏ពេញចិត្ត៕

原文網址:https://kknews.cc/essay/lnb28qg.html

ប្រែសម្រួល ៖ Mythical Bird