kalib9

បើគូស្នេហ៍ទាំងឡាយជៀសរឿង៩យ៉ាងនេះបានគឺជីវិតមានន័យកប់!!!

មានគូស្នេហ៍ជាច្រើន ដែលបានរស់នៅដោយការមិនចុះសម្រុងនឹងគ្នា នោះក៏ដោយសារតែពួកគេម្នាក់ៗមានចំណុចអវិជ្ជមាន ហើយមិនចេះអធ្យាស្រ័យគ្នា ។ ដូចនេះដើម្បីក៉ំជួបប្រទះបញ្ហារស់នៅមិនចុះសម្រុងគ្នា ហើយចង់ទទួលបានស្នេហាមួយដែលមានភាពរីករាយ អ្នកគួរតែជៀសឲ្យបានពីមនុស្សទាំង ១១ ប្រភេទនេះ ។

១ មនុស្សរិះគន់អាជីព

មនុស្សទាំងនេះមិនចូលចិត្តអ្វីសោះអំពីអ្នកតាំងពីចរិយារបស់អ្នករហូតដល់របៀបស្លៀកពាក់របស់អ្នក។ ពួកគេតែងតែព្យាយាមចង្អុលបង្ហាញភាពមិនល្អឥតខ្ចោះរបស់អ្នកនិងផ្លាស់ប្តូរអ្នក។ មនុស្សប្រភេទនេះតែងតែគិតថាពួកគេយកចិត្តទុកដាក់លើអ្នកប៉ុន្តែបើរិះគន់គ្រប់រឿង គ្រប់ពេល ពេក វានឹងធ្វើឲ្យអ្នកមិនសប្បាយចិត្តទៅវិញនោះទេ។

២ មហាប្រច័ណ្ឌ

ស្រលាញ់គឺតែងតែប្រច័ណ្ឌអីញ្ចឹងហើយ ប៉ុន្តែបើគ្រាន់តែមិត្តភក្តិមិត្ត ឬ មិត្តរួមការងារ ឬក៏ក្រុមគ្រួសារ ក៏ប្រច័ណ្ឌដែរនោះវាហួសហេតុពេកហើយ ។ គ្មាននរណាម្នាក់ចង់ក្លាយជាមនុស្សឆ្កួតដោយសារតែការប្រច័ណ្ឌឥតឈប់នោះទេ ។

៣ ស្ដេចកុហក់

សូម្បីតែរឿងតូចតាចក៏គេកុហកដើម្បីប្រយោជន៍គេដែរនោះ តើអ្នកអាចនឹងជឿទេថានៅថ្ងៃខាងមុខគេនឹងក្បត់អ្នក ។

៤ ស្ដេច ឬ ព្រះនាង កំពូល Drama

ពួកគេគឺជាមនុស្សដែលចូលចិត្តគិតច្រើន ស្រមើលស្រមៃច្រើន ។ មនុស្សប្រភេទនេះប្រហែលជាទាមទារឲ្យអ្នកពូកែលួងចិត្តបន្តិច បើមិនដូច្នោះទេប្រាកដជារស់នៅមិនចុះសម្រុងនោះទេ ហើយបើចង់នៅក្បែរមនុស្សបែបនេះត្រូវប្រាកដថាអ្នកជាមនុស្សចិត្តធ្ងន់ សូម្បីតែអ្នកមិនសប្បាយចិត្តក៏ត្រូវលាក់ទុក ហើយព្យាយាមនិយាយលួងពួកគេដែរ ។

៥ មនុស្សពេញវ័យតែចរិតជាកូនក្មេង

ត្រង់នេះមិនមែនសំដៅដល់ការលេងសើចនោះទេ ប៉ុន្តែចង់សំដៅដល់ទំនួលខុសត្រូវ និងការសម្រេចចិត្ត ។ មនុស្សប្រភេទនេះគឺមិនហ៊ានសម្រេចចិត្តលើរឿងរ៉ាវអ្វីមួយនោះទេ ហើយចូលចិត្តទម្លាក់ទំនួលខុសត្រូវទៅលើអ្នកដទៃ ។ ពួកគេត្រូវការ “ប៉ា” ឬ “ម៉ាក” ដើម្បីគាំទ្រសកម្មភាពរបស់ពួកគេទាំងអស់ ។

៦ មនុស្សងប់នឹងការងារ

មនុស្សដែលឱ្យតម្លៃការងាររបស់ពួកគេច្រើនជាងអ្នកមិនមែនជាដៃគូដែលគួរឱ្យទុកចិត្តនោះទេ។ មុនដំបូងអ្នកប្រហែលជាមានមោទនភាពចំពោះមនុស្សដែលធ្វើការនឿយហត់។ ប៉ុន្តែបើពួកគេគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អ្នក មិនយូរមិនឆាប់ស្នេហាមួយនេះនឹងមានជម្លោះ ។

៧ មនុស្សញៀនឹងអ្វីមួយ

មនុស្សប្រភេទនេះសូមជៀសឲ្យឆ្ងាយ មិនថាញៀនស្រា ញៀនល្បែង ឬ ញៀនគ្រឿងញៀនោះទេ ការញៀនរបស់គេអាចនឹងបំផ្លាញអ្នកនៅថ្ងៃណាមួយ ។

៨ មនុស្សអាត្មានិយម

មនុស្សដែលគិតតែពីប្រយោជន៍ខ្លួនឯងមិនគ្រាន់តែស្រឡាញ់ខ្លួនឯងប៉ុណ្ណោះទេ ពួកគេថែមទាំងភ្លេចគិតពីអ្នកដទៃផងដែរ ។ ជឿទេថាមនុស្សបែបនេះនឹងអាចថែរក្សាអ្នកបានល្អ ?

៩ មនុស្សចង់តែឈ្នះ

មនុស្សបែបនេះនឹងព្យាយាមជ្រៀតជ្រែកចូលទៅក្នុងជីវិតឯកជនរបស់អ្នកគ្រប់រឿង ហើយពួកគេមិនដែលចេះយោគយល់ឬ អធ្យាស្រ័យនោះទេ នៅពេលមានបញ្ហាកើតឡើងមានតែគេប៉ុណ្ណោះដែរត្រូវ ។

ប៉ុន្តែនៅក្នុងករណីអ្នកគិតថាមនុស្សដែលស្ថិតនៅក្នុងប្រភេទទាំង ៩ នេះមានចំណុចល្អជាច្រើន ហើយអ្នកស្រលាញ់គេខ្លាំងមិនអាចរស់នៅដោយគ្មានគេបាន សូមបើកចិត្តទទួលយកពួកគេចុះ ប៉ុន្តែត្រូវប្រាកដថាអ្នកនឹងអាចទ្រាំបាន ហើយគេស្រលាញ់អ្នកខ្លាំងហើយអាចកែប្រែខ្លះៗដើម្បីអ្នក ៕

ប្រភព ៖ Brightside.me