ថ្នាំ​គ្រាប់​មិន​សុទ្ធ​តែ​ល្អ! ៣ ​ប្រភេទ​នេះ ហ៊ាន​តែ​លេប​ច្រើន អាច​នាំ​ឲ្យ​ខូច​ថ្លើម ខ្សោយ​ក្រលៀន – Sne9 គន្លឹះ សុខភាព ស្នេហា | Pelklas

ថ្នាំ​គ្រាប់​មិន​សុទ្ធ​តែ​ល្អ! ៣ ​ប្រភេទ​នេះ ហ៊ាន​តែ​លេប​ច្រើន អាច​នាំ​ឲ្យ​ខូច​ថ្លើម ខ្សោយ​ក្រលៀន

មាន​ថ្នាំ​មួយ​ចំនួន ដែល​អ្នក​មិន​ចេះ​តែ​ប្រើ​តាម​ចិត្ត​ចង់​នោះ​ទេ ពោល​គួរ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​អី​ជៀសវាង​អាច​នាំ​ឲ្យ​ខូច​ថ្លើម ក្រលៀន និង​តម្រងនោម​ជា​ដើម។ Knongsrok ណែនាំ​នូវ​ថ្នាំ ៣ ប្រភេទ បើ​ជៀស​បាន​អ្នក​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​លេប ក៏​គួរ​អនុវត្ត​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ៖

៣) ថ្នាំ​សម្រក​ទម្ងន់

1

គ្រប់​ថ្នាំ​សម្រក​ទម្ងន់ ត្រូវ​ប៉ាន់​មនុស្ស​ស្រី​ភាគ​ច្រើន។ អ្នក​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​នោះ​ទេ ថា​ពេល​ទទួល​ទាន​វា អ្នក​នឹង​មាន​អាការៈ​នោម​ញឹក​ជាង​ធម្មតា ក៏​ដោយសារ​តែ​ថ្នាំ​ប្រភេទ​នេះ វា​ដាក់​បន្ទុក​ទៅ​លើ​តម្រងនោម​របស់​អ្នក​ខ្លាំង​ណាស់ យូរ​ទៅ អាច​នាំ​ឲ្យ​ខូច​មុខងារ​តម្រងនោម​ទៀត​ផង។

យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​ផ្ទុក Aristolochic acid 1 គឺ​វា​ប្រៀប​ដូច​ជា​ជាតិ​ពុល​ ដែល​ស្ថិត​នៅ​កម្រិត​ខ្ពស់ អាច​បំផ្លាញ​សរីរាង្គ​តម្រងនោម យូរ​ទៅ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​តម្រងនោម​រាំរ៉ៃ។ ជា​រួម​អ្នក​ត្រូវ​សិក្សា​ពី​វា​ឲ្យ​បាន​ច្បាស់ យល់​ដឹង​ពី​កម្រិត ពី​បរិមាណ ដែល​ប្រើប្រាស់​ទៅ​មិន​ប៉ះពាល់​ដល់​សុខភាព។

២) ថ្នាំ​គ្រុន ផ្តាសាយ

2

សព្វថ្ងៃ​នេះ មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​បោះបង់​ទម្លាប់​ប្រើប្រាស់​ថ្នាំ​ផ្សំ ដែល​មាន​ដូច​ជា​ថ្នាំ ប៉ារ៉ាសេតាមុល និង​ហ្វេណុល។ ថ្នាំ​ប្រភេទ​នេះ វា​អាច​បំបាត់​ការ​ឈឺ​ចាប់ បន្ថយ​គ្រុន​ក្តៅ តែ​បើ​ប្រើ​យូរ និង​ក្នុង​បរិមាណ​ច្រើន​ជ្រុល នោះ​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម ខូច​ថ្លើម ដូច្នេះ​សូម​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ពេល​ប្រើប្រាស់​វា។

១) ថ្នាំ​បំបាត់​ការ​ឈឺចាប់

3

ប្រភេទ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ក៏​មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ច្រើន​ពេក​ដែរ តួ​យ៉ាង​ដូច​ប្រភេទ​ថ្នាំ Indomethacin, meloxicam ដែល​យូរ​ទៅ​អាច​បណ្តាល​ឲ្យ​ខ្សោយ​តម្រង​នោម ជំងឺ​សរសៃប្រសាទ​ជា​ដើម។

ការ​ទទួល​ទាន​ដល់​ទៅ ១៥ ក្រាម/ថ្ងៃ គឺ​រាប់​បាន​ថា​លើស​កម្រិត​ហើយ។ ជា​ពិសេស​បើ​អ្នក​មាន​ប្រវត្តិ​កើត​ជំងឺ​តម្រង​នោម ចាំ​បាច់​ត្រូវ​តែ​ជៀសវាង​ប្រើប្រាស់​វា ប្រសិន​មាន​ជម្រើស​ផ្សេង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក