ដើម្បីការពារក្រពះ សម្អាតស្បូនឲ្យមានសុខភាពល្អ ចាកឆ្ងាយពីជំងឺ ស្រ្តីកុំភ្លេចផ្លែឈើ ៥ មុខនេះ – Sne9 កម្សាន្ត | Pelklas

ដើម្បីការពារក្រពះ សម្អាតស្បូនឲ្យមានសុខភាពល្អ ចាកឆ្ងាយពីជំងឺ ស្រ្តីកុំភ្លេចផ្លែឈើ ៥ មុខនេះ

ជាធម្មតា ដើម្បីទទួលបានសុខភាពល្អស្រ្តីមួយចំនួនតែងតែផ្ដោតសំខាន់ទៅលើរបបអាហាររៀងរាល់ថ្ងៃ ដោយបានប្រឹងប្រែងព្យាយាមស្វែងរកនូវអាហារសុខភាពក្នុងការយកមកបំពេញឲ្យរាងកាយកាន់តែរឹងមាំ នឹងចាកឆ្ងាយពីជំងឺនានា។ យ៉ាងណាមិញ ក្រៅពីអាហារក៏នៅមានផ្លែឈើ ៥ ប្រភេទដែលមានសារធាតុពិសេសៗជាច្រើន ល្អខ្លាំងណាស់សម្រាប់សុខភាព ដែលគ្រប់ស្ត្រីទាំងអស់​គួរតែ​ទទួលទាន​ឱ្យបាន​ទៀងទាត់ប្រចាំថ្ងៃ ដើម្បី​រក្សា​សុខភាព និង​ការពារ​ជំងឺ​ផ្សេងៗ​។

៧ 1

ផ្លែ​ស្រកានាគ

ផ្លែស្រកានាគ ជាផ្លែឈើឆ្ងាញ់ មានជីវជាតិ តម្លៃថោក ល្អខ្លាំងណាស់សម្រាប់សុខភាពស្ត្រី។ ផ្លែស្រកានាគ មានផ្ទុកនូវវីតាមីនជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការជម្រះកំដៅ បន្សាបជាតិពុល និងធ្វើឱ្យស្បែកស្រស់ស្អាតទ្វេឡើង។ ជាពិសេស ផ្លែឈើនេះក៏ជួយការពារក្រពះ គាំទ្រដល់ដំណើរការរលូននៃប្រព័ន្ធរំលាយអាហារ ជួយកម្ចាត់ជាតិពុល និងកាកសំណល់បានល្អប្រសើរ។

ទំពាំងបាយជូ

ទំពាំងបាយជូរ មានវីតាមីន និងសារធាតុរ៉ែជាច្រើនដែលល្អសម្រាប់សុខភាព ដោយសម្បកទំពាំងបាយជូមានផ្ទុកសារធាតុ Anthocyanins ដែលមានឥទ្ធិពលប្រឆាំងនឹងភាពអស់កម្លាំង និងប្រឆាំងអុកស៊ីតកម្ម។ ការ​ទទួល​ទាន​ទំពាំង​បាយ​ជូរ​ជា​ប្រចាំ​នឹង​ជួយ​ពន្យឺត​ដំណើរ​ការ​នៃ​ភាព​ចាស់ ជួយសម្អាតស្បូនបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ចេក

ចេក​ មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​ជា​ថ្នាំ​បញ្ចុះ​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នាំ​មក​នូវ​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ទៀត។ ចេកមានជាតិសរសៃច្រើន ដែលជួយជំរុញចលនាពោះវៀន ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមនៅក្នុងប្រព័ន្ធរំលាយអាហារ។ ជាពិសេស អ្នក​ដែល​ឧស្សាហ៍​ទល់លាមក​ គួរតែ​ញ៉ាំ​ផ្លែ​ចេក​ដើម្បី​បញ្ចុះលាមក​។ ម្យ៉ាំងទៀត ប្រសិនបើរាងកាយប្រមូលផ្តុំជាតិពុលច្រើន ផ្លែចេកក៏ជាអាហារដ៏ល្អមួយដែរ ជួយជំរុញការកម្ចាត់ជាតិពុលចេញពីរាងកាយ។

ផ្លែក្រូច

ក្រូច សម្បូរទៅដោយវីតាមីន C ដែលមានប្រសិទ្ធភាពខ្លាំងក្នុងការជួយពង្រឹងភាពធន់ ប្រឆាំងអុកស៊ីតកម្ម ធ្វើអោយស្បែកសស្រស់ថ្លា។ ហើយនេះក៏ជាផ្លែឈើដ៏ល្អសម្រាប់សុខភាព និងសម្រស់របស់ស្ត្រី ដោយសារសារធាតុមួយចំនួននៅក្នុងផ្លែក្រូច បានជួយឱ្យរាងកាយបញ្ចេញជាតិពុល ការពារសុខភាពនៃប្រព័ន្ធរំលាយអាហារ។

ផ្លែបឺរ

ផ្លែបឺរ មានផ្ទុកនូវជាតិខ្លាញ់ flax ដ៏រឹងមាំជាច្រើន ដែលមានប្រសិទ្ធភាពការពារជំងឺបេះដូង ប្រឆាំងមហារីក និងមានប្រសិទ្ធភាពបំបាត់ការឈឺចាប់បានយ៉ាងល្អ។ សម្រាប់ស្ត្រី អូមេហ្គា ៣ នៅក្នុងផ្លែបឺរនឹងកាត់បន្ថយការសម្ងាត់នៃសារធាតុមួយចំនួនដែលបណ្តាលឱ្យមានការកន្ត្រាក់ស្បូន កាត់បន្ថយការឈឺពោះ។ លើសពីនេះ ផ្លែបឺរក៏សម្បូរទៅដោយវីតាមីន C ដែលជួយការពារមិនឲ្យកើតដុំសាច់ក្នុងស្បូន៕

ប្រភព៖ បរទេស